Service introduction



ឥឡូវ គំនិតដែលចង់ធ្វើអោយស្តាប់មើលទៅនេះ កាន់តែល្អទាក់ទាញនោះមិនសម្បើមពេកទេឬ?


នេះមិនមែនគ្រាន់តែសម្រាប់បង្ហាញអោយជនបរទេសស្គាល់តែខាងក្រៅបន្តិចនោះទេ ប៉ុន្តែបានបង្កើតឡើងដើម្បីអោយដំណើរកម្សាន្តនៅប្រទេសកូរ៉េរបស់លោកអ្នកកាន់តែរីករាយថែមទៀត។


បើទោះបីជាមានអ្នកស្គាល់ច្រើនហើយក៏ពិតមែន ដោយឡែកខ្ញុំមានប្រពន្ធដែលជាជនជាតិខ្មែរ។


"តើខ្ញុំគួរណែនាំអំពីប្រទេសកូរ៉េទៅកាន់ប្រពន្ធរបស់ខ្ញុំដោយរបៀបណ?៉ គឺជាអ្វីដែលបានញុំាងគំនិតខ្ញុំអោយចាប់ផ្តើមគេហទំព័រនេះឡើង។


ខ្ញុំបានប្រើរយះពេលប្រហែលមួយឆ្នាំកន្លះដើម្បីបង្កើតគេហទំព័រនេះ ហើយបានចាក់បំពេញនៅចំនុចខ្វះខាតដែលមាន។


ដោយបច្ចុប្បន្នមានគោលដៅតែមួយតែប៉ុណ្ណោះ គឺបន្ថែម ៉ខេមរភាសា៉ ចូលទៅក្នុងគេហទំព័រនោះ។


(ជាក់ស្តែងគឺពួកយើងចាប់ផ្តើមបកប្រែអំពីដំណើរកម្សាន្តនៅទីក្រុងប៊ូសានឲ្យបានចប់សព្វគ្រប់នៅត្រឹមពាក់កណ្តាលខែឧសភាខាងមុខនេះ)


ដោយសារមានប្រឹងប្រែងមកជាច្រើនហើយនោះ បានធ្វើឲ្យគេហទំព័រនេះមានការទទួលស្គាល់ច្រើនមកទល់នឹងសព្វថ្ងៃ។


ពួកយើងនឹងព្យាយាមបន្តទៀតដើម្បីប្រមូលឲ្យបាននូវព័ត៌មានដែលមានសារៈប្រយោជន៍ជួយដល់ការធ្វើដំណើរកម្សាន្តរបស់ជនបរទេសទាំងឡាយដែលមានបំណងមកទស្សនាប្រទេសកូរ៉េ។


ជាមួយគ្នានោះដែរ http://lookandwalk.com


គឺជា Look and walk


ឈ្មោះគេហទំព័រ ៉ការមើលនិង ការដើរ ៉ គឺបានបង្កើតឡើងដោយយោងតាមអត្ថន័យនៃការបង្ហាញនូវបទពិសោធន៍តាមរយះអារម្មណ៏របស់អ្នកទស្សនា ដែលទទួលបានពីការក្រឡេកមើលពីអ្វីៗនៅជុំវិញខ្លួនរបស់ពួកគេ។


ដូចតាមអត្តន័យនៃឈ្មោះតែម្តង ខ្ញុំមានបំណងបង្កើតនូវគេហទំព័រដែលអាចជួយដល់អ្នកដែល ចង់ស្វែងយល់អំពីប្រទេសកូរ៉េអោយបានកាន់តែច្បាស់។


ប្រសិនបើអ្នកធ្វើដំណើរកម្សាន្តទៅប្រទេសកូរ៉េ ឬប្រទេសដ៏ទៃផ្សេងទៀតនោះ ការដែលអ្នកដឹងស្គាល់អំពីប្រទេសទាំងនោះត្រឹមតែបន្តិចបន្តួចក៏ដោយ ក៏ពិតជាល្អសម្រាប់អ្នកផងដែរ។


ចំពោះប្រជាជនកូរ៉េក៏ដូចគ្នាដែរ ពួកគាត់អាចនិយាយប្រាប់ទៅកាន់មិត្តភក្តិជនបរទេសដែលអាចនឹងមានចម្ងល់អំពីប្រទេសកូរ៉េនៅថ្ងៃខាងមុខ។


ខ្ញុំបានប្រមូលនូវបទពិសោធន៍ និងចំណេះដឹងដែលខ្ញុំមានមកទាំងអស់ដើម្បីបង្កើតគេហទំព័រនេះឡើងមកបាន។